(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ផែថនថាន ស៉ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃនៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

សូមជម្រាបថា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនេះ លោកស្រីនាយករដ្ឋមន្ត្រីថៃ និងស្វាមី រួមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលថៃ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសថៃវិញ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥នេះ៕