(ភ្នំពេញ)៖ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៥ តាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

អំឡុងទស្សនកិច្ចនេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានចូលគាល់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា, ជួបប្រជុំទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងបានជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាផងដែរ។ លោកស្រីបានអញ្ជើញ​គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងបំពាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋថែមទៀត។

អំឡុងទស្សនកិច្ច មេដឹកនាំកម្ពុជា-ថៃ បានសម្ពោធនិមិត្តសញ្ញាខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ នៅវិមានសន្តិភាព ព្រមទាំងបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃចំណងមិត្តភាព, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ លេីគ្រប់វិស័យរវាងប្រទេសទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ និងដៃគូយុទ្ធសាស្ត្រ។ ទន្ទឹមនឹងនេះ មេដឹកនាំទាំងពីរឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំថែមទៀត។ អំឡុងទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីថៃមកកាន់កម្ពុជា រដ្ឋាភិបាលកម្ពុជា-ថៃ បានចុះហត្ថលេខា លើឯកសារចំនួន៧ ផងដែរ ដែលពាក់ព័ន្ធនឹងប្រើប្រាស់កម្លាំងពលកម្ម, កិច្ចសហប្រតិបត្តិការលើវិស័យការងារ, កិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន, ការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ថៃ, ការសាងសង់ស្ពានព្រំដែនផ្សារព្រំ-បានផាកាត, ការផ្តល់ជំនួយបច្ចេកទេស លើការសិក្សាស្តីពីសមិទ្ធិលទ្ធភាព លើគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥៧ (បាត់ដំបង-ច្រកទ្វារអន្តរជាតិព្រំ) និងគម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃជាដើម។

ខាងក្រោមនេះជាព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីថៃ មកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៥៖

១៖ នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ

https://fna.asia/f1085ca

២៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីថៃ
https://fna.asia/c3926b2

៣៖ ឯកសារចំនួន៧ ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាព នាយករដ្ឋមន្រ្តីកម្ពុជា-ថៃ
https://fna.asia/3e1946c

៤៖ នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងអំណរគុណថៃ ដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងធ្វើសកម្មភាពបង្កគ្រោះថ្នាក់ដល់កម្ពុជា ហើយកម្ពុជានឹងអនុវត្តដូចគ្នា
https://fna.asia/7b5f888

៥៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត​របស់កម្ពុជា-ថៃ សម្រាប់ព្រះរាជាណាចក្រពីរគោលដៅតែមួយ (Video inside)
https://fna.asia/a8fcbf6

៦៖ នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ព ជាពិសេសបណ្តាកងអង្គភាពដែលឈរជើងនៅតាមបណ្តាព្រំដែន (Video inside)
https://fna.asia/9bd067a

៧៖ នាយករដ្ឋមន្ដ្រីកម្ពុជា-ថៃ ប្ដេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំង ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ, នាយករដ្ឋមន្ដ្រីថៃ អរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបន្ដកិច្ចសហការល្អ (Video inside)
https://fna.asia/c78364d

៨៖ សម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ចំពោះការលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
https://fna.asia/2b852ca

៩៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីជប់លៀងផ្លូវការ ទទួលស្វាគមន៍នាយករដ្ឋមន្រ្តីថៃ
https://fna.asia/77954b7

១០៖ នាយករដ្ឋមន្ត្រីថៃ៖ យើងនឹងបន្តសហការ គ្នាដើម្បីបំបាត់បណ្ដាញអំពើឧក្រិដ្ឋចេញពីតំបន់ព្រំដែនថៃ-កម្ពុជា (Video inside)
https://fna.asia/e998486

១១៖ កម្ពុជា-ថៃ ឯកភាពបន្តពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ ឱ្យកាន់តែរឹងមាំបន្ថែមទៀត
https://fna.asia/def69f5

១២៖ នាយករដ្ឋមន្រ្តីថៃ អញ្ជើញគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងបំពាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
https://fna.asia/526de93

១៣៖ នាយករដ្ឋមន្រ្តីថៃ អញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចប្រធានរដ្ឋសភាកម្ពុជា

https://fna.asia/f01525c

១៤៖ សម្តេចសភាធិការធិបតី ឃួន សុដារី អបអរសារទរចំពោះរដ្ឋាភិបាលកម្ពុជា-ថៃ ដែលបន្តពង្រឹងកិច្ចសហប្រតិបត្តិការបើកចំហឈរលើការជឿទុកចិត្តគ្នា ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសទាំងពីរ
https://fna.asia/9b04d9c

១៥៖ នាយករដ្ឋមន្រ្តីថៃ អញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន
https://fna.asia/9bc0ba7

១៦៖ នៅចំពោះមុខសម្តេចតេជោ, លោកស្រីនាយករដ្ឋមន្ត្រីថៃ លើកឡើង​ថា លោកស្រី និងសម្តេចមហាបវរធិបតី សំណាងណាស់មានឪពុក​ជា​មេដឹក​នាំខ្លាំងពូកែ និងជាទីប្រឹក្សាដ៏ល្អ
https://fna.asia/5f588f1

១៧៖ Fresh Exclusive: កម្ពុជា-ថៃ៖ ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ចំពេលមានការប្រកួតប្រជែងពាណិជ្ជកម្មសកល
https://fna.asia/a574de0

១៨៖ នាយករដ្ឋមន្ត្រីថៃ បានចាកចេញពីប្រទេសកម្ពុជាហើយ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចរយៈពេល២ថ្ងៃ
https://fna.asia/cd24b38

១៩៖ ប្រវត្តិរូបសង្ខេបរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រ
https://fna.asia/b61a059