(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី លោក ភីដក សុខសុវត្ថិ បានអញ្ជើញ​មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៣-២៤ ខែមេសា ឆ្នាំ២០២៥។

ក្រសួងការបរទេសកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចនេះ គឺជា​ការបោះជំហានដ៏សំខាន់ថ្មីមួយ ក្នុងការពង្រឹងបន្ថែមទៀត នូវ​ចំណង​មិត្តភាពដ៏យូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងថៃ ស្របពេលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំនេះ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បាន​អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពវិញ្ញាណក្ខន្ធ​វីរៈ​បុរស និងវីរនារីដ៏ឆ្នើមរបស់កម្ពុជា។ លោកស្រីនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ​សម្តេច​ព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ» ព្រះវររាជបិតាជាតិខ្មែរ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីនាយករដ្ឋមន្ត្រី និងលោក ភីដក សុខសុវត្ថិ បានចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះ​បរម​នាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជា។

លោកស្រីនាយករដ្ឋមន្ត្រី បានចូលជួបសម្តែងការគួរសមដាច់​ដោយ​ឡែក ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋ​សភា​នៃព្រះរាជាណាចក្រកម្ពុជា។

ខាងក្រោមនេះជាលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រីនៅកម្ពុជា៖