(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធអំពីវឌ្ឍនភាពសកម្មភាពការងារសំខាន់ៗមួយចំនួនដែលក្រសួង បាននិងកំពុងអនុវត្តដើម្បីត្រៀមខ្លួនក្នុងនាមជាក្រសួងជំនាញទទួលបន្ទុកវិស័យឌីជីថល សម្រាប់ការធ្វើអភិបាលកិច្ចបញ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យាឌីជីថលឈានមុខ៕