(ភ្នំពេញ)៖ លោក រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជារដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយលោកស្រី Oriana Daniele ទីប្រឹក្សាគម្រោង Resident Twinning នៃគម្រោង Twinning Project Enhancing the quality of the Statistical System in Cambodia។
ជំនួបនេះដើម្បីធ្វើកិច្ចសហប្រតិបត្តិការគាំទ្រជួយពង្រឹងសមត្ថភាពដល់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ជាពិសេសលើការពង្រឹងគុណភាពនៃប្រព័ន្ធស្ថិតិជាតិ និងធនធានមនុស្សក្នុងវិស័យស្ថិតិ៕