(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក្នុងនាមអ្នកជំនាញសេដ្ឋកិច្ចបានមើលឃើញថា នៅក្នុងកាលៈទេសៈ ដែលអាមេរិក និងចិន មានសង្រ្គាមពាណិជ្ជកម្ម នឹងគ្នាពេលនេះ អាចធ្វើឱ្យកម្ពុជាមានទាំងឱកាស និងមានទាំងបញ្ហាប្រឈម។ ការលើកឡើងរបស់លោកបណ្ឌិត បែបនេះធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk។
បើតាមការបញ្ជាក់របស់អ្នកជំនាញសេដ្ឋកិច្ចរូបនេះ កម្ពុជាអាចមានឱកាសក្នុងការទាក់ទាញអ្នកវិនិយោគបានកាន់តែច្រើន ប្រសិនជាកម្ពុជា អាចធ្វើឱ្យអត្រាពន្ធនាំចេញទៅកាន់សហរដ្ឋអាមេរិកទាបជាងគេនៅក្នុងតំបន់ ប៉ុន្តែប្រសិនជាកម្ពុជាមិនអាចធ្វើឱ្យអត្រាពន្ធនាំចេញទៅអាមេរិកមានទំហំតូចនោះទេនោះហើយដែលជាបញ្ហាប្រឈមដែលកម្ពុជាត្រូវប្រុងប្រយ័ត្ន។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូតទៅ៖