(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន បានឆ្លើយតបថា សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ដែលកំពុងតែកើតឡើងនាពេលបច្ចុប្បន្ននេះ គឺដើម្បីបំពេញគោលនយោបាយរបស់លោក ដូណាល ត្រាំ ដែលបានសន្យាពេលឃោសនាបោះឆ្នោត។ លោកបណ្ឌិត បានលើកឡើងបែបនេះនៅក្នុងកិច្ចពិភាក្សា Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។
លោកបណ្ឌិត បានបន្ថែមទៀតថា ការដាក់របាំងពន្ធកាលពីថ្ងៃទី០២ ខែមេសា គឺត្រូវបានដាក់លើប្រទាំងយ៉ាងច្រើន ស្ទើតែទាំងអស់នៅក្នុងពិភពលោក ហើយប្រទេសចិន បានប្រកាសមិនចរចាជាមួយអាមេរិក និងដំឡើងពន្ធឆ្លើយតបទៅអាមេរិកវិញថែមទៀត ខណៈប្រទេសផ្សេងៗទៀត បានបន្ទន់ឥរិយាបទ ហើយព្យាយាមចរចារជាមួយអាមេរិក។ ដូច្នេះហើយ មិនអាចនិយាយបានថា អាមេរិកធ្វើបែបនេះដើម្បីតែទប់ស្កាត់ការកើនឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសចិននោះទេ គ្រប់យ៉ាង គឺដើម្បីតែគោលនយោបាយអាមេរិកតែប៉ុណ្ណោះ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូតទៅ៖