(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា មកដល់ពេលនេះសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន នៅមិនទាន់អាចដឹងច្បាស់ពីពេលវេលានៃការបិទបញ្ចប់ឡើយ។ ការលើកឡើងបែបនេះរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk កាលពីថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

លោកបណ្ឌិតបានបន្ថែមថា នៅពេលបច្ចុប្បន្ននេះប្រទេសនីមួយគិតតែពីផលប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះ ដោយងាកទៅចរចាររៀងៗខ្លួន មិនមានការចរចារណាមួយជាកញ្ចប់ ឬជាសម្ព័ន្ធឡើយ។ ការធ្វើបែបនេះ ត្រូវបានលោកបណ្ឌិតមើលឃើញថា នឹងមិនងាយស្វែងរកផ្លូវបិទបញ្ចប់នៃសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន នោះឡើយ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូតទៅ៖