(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាំងពីចាប់កំណើតមកម្ល៉េះ។ ការថ្លែងរបស់សម្តេចនាយករដ្ឋមន្រ្តី បានធ្វើឡើងនាឱកាស អញ្ជើញសម្ពោធផ្លូវជាតិ៣ខ្សែតម្លៃ១៨៨លានដុល្លារ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។
នៅក្នុងចំណោមគោលនយោបាយចំនួន៦ចំណុចដែលរដ្ឋាភិបាលបានដាក់ចេញនៅក្នុងនោះ មាន៣ចំណុចទៅហើយ ដែលនិយាយអំពី ការលើកកម្ពស់សុខភាពប្រជាពលរដ្ឋ, ផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយឥតគិតថ្លៃ និងដំឡើងប្រាក់បៀវត្សរ៍ជាអតិបរមាជាដើម។ បើតាមប្រសាសន៍របស់សម្ដេចនេះសបញ្ជាក់ថា រដ្ឋាភិបាលគិតគូរណាស់ចំពោះប្រជាពលរដ្ឋ, តិច ឬ ច្រើន គឺសំដៅទៅលើការគិតគូរដល់សុខមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះថា៖ «អញ្ចឹងការគិតគូរពីជីវភាពរស់នៅរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទាំងអស់ គិតតាំងពីកូនមិនទាន់កើត ប្រជាពលរដ្ឋជាច្រើន កម្មករ កម្មការិនី ប្រជាជនជាច្រើនបានទទួលផល គ្រាន់តែមានផ្ទៃពោះរដ្ឋជួយបាត់ទៅហើយ រហូតដល់កូនអាយុ២ឆ្នាំ។ អញ្ចឹងតិចច្រើន ប្រទេសយើងមិនមានលទ្ធភាពច្រើនដូចប្រទេសគេទេ ដែលគេមានទេ ប៉ុន្តែបើយើងនិយាយអំពីគោលនយោបាយដែលគិតគូរនោះយើងមានច្រើនមិនតិចទេ។ ទោះបីយើងមិនសូវមាន តែយើងមានកម្មវិធីផ្ដល់អត្ថប្រយោជន៍ជូនគាត់ ពេលណាដែលរដ្ឋកាន់តែមានថែមទៀត ប្រាក់ដែលមានក្នុងនោះក៏កាន់តែច្រើន បានន័យថាយើងបានគិតគូរសឹងតែគ្រប់ជ្រុងជ្រោយជូនប្រជាពលរដ្ឋរបស់យើង»។
សូមជម្រាបថា ការគិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋ នេះគឺជាមួយការពង្រាយ នូវផលលាភនៃការអភិវឌ្ឍរបស់ប្រជាទេសជាជូនដល់ប្រជាពលរដ្ឋ ឱ្យបានកាន់តែច្រើន និងកាន់តែចំគោលដៅ៕