(ភ្នំពេញ)៖ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានបង្ហាញពីអត្ថប្រយោជន៍របស់ ប្រព័ន្ធគ្រប់គ្រងព័ត៌មានជលផល ដើម្បីពិនិត្យលើសកម្មភាពនេសាទទាំងអស់ក្នុងប្រទេសកម្ពុជា។
ប្រធានរដ្ឋបាលជលផល បានបន្តថាប្រព័ន្ធព័ត៌មានវិទ្យានេះ មានការចូលរួមផ្ដល់នូវជំនួយបច្ចេកទេស ពីអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ហើយជាកិច្ចការចាំបាច់មួយ ក្នុងគោលដៅពិនិត្យសកម្មភាពនេសាទ ទីតាំងនេសាទ ការប្រើប្រាស់ឧបករណ៍នេសាទ និងមានការប្រើប្រាស់ដ្រូនសម្រាប់អង្កេតដានទូកនេសាទផងដែរ។ លោក ក៏បានបញ្ជាក់ថា «រហូតមកដល់ពេលនេះមានទូកនេសាទប្រមាណជាង ១០០០គ្រឿងហើយ ដែលបានភ្ជាប់នូវប្រព័ន្ធគ្រប់គ្រងព័ត៌មាននេះ៕