(កំពង់ធំ)៖ សហគមន៍កសិកម្មទំនើបដំណាំស្រូវចំនួន២នៅខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានចុះកិច្ចសន្យាទំហំប្រហែល ៤.៥លានដុល្លារ ជាមួយក្រុមហ៊ុនចំនួន២ សម្រាប់ការធ្វើផលិតកម្មនិងផ្គត់ផ្គង់ស្រូវចម្រុះ ១៨,៥០០តោន នៅលើផ្ទៃដីជាង ៣,២០០ហិកតា។
កម្មវិធីនេះ ត្រូវបានអញ្ជើញផ្តល់សក្ខីភាពដោយផ្ទាល់ពីសំណាក់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំក្រសួង មន្ទីរ តំណាងសហគមន៍ និងសហការីជាច្រើនរូបផ្សេងទៀត។
សូមជម្រាបថា ពិធីនេះ ជាការចុះកិច្ចសន្យាផលិតកម្មពូជស្រូវសែនក្រអូប ស្រូវស្រង៉ែស្រាល និងស្រូវអូអឹម(OM4900&5451) រវាងសហគមន៍កសិកម្មទំនើបបារាយណ៍តាំងគោក និងសហគមន៍កសិកម្មទំនើប អភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ជាមួយនឹងក្រុមហ៊ុន ខ្មែរហ៊្វូតគ្រុប និងក្រុមហ៊ុន ប៊ីអអឹម៕