(ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបង្រ្កាបក្រុមក្មេងទំនើង ចំនួន ៦នាក់ ដែលបានបង្ហោះម៉ូតូ នៅតាមផ្លូវសាធារណៈ។

របាយការណ៍អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅវេលាម៉ោង ០៤៖០០នាទីទាបភ្លឺ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ចំណុចផ្លូវព្រះមុនីវង្ស កែងផ្លូវ២០០ សង្កាត់បឹងរាំង បង្កឡើងដោយក្រុមក្មេងទំនើង ឈ្មោៈWK (ហៅវត្តក្នុង)និងក្រុមKSK (ខ្មែរស្រឡាញ់ខ្មែរ) មានគ្នាចំនួន០៦នាក់ បានជិះម៉ូតូចំនួន ០៣គឿង បង្ហោះផ្លូវតាមសាធារណៈ។

ក្រោយពីធ្វើសកម្មភាពបង្ហោះម៉ូតូរួច ក៏ត្រូវបានកម្លាំងជំនាញយើងដែរល្បាតនៅតំបន់នោះ ចេញបង្រ្កាបឃាត់ខ្លួនបានភ្លាម។

ចំពោះមុខកម្លាំង ជំនាញខណ្ឌ ប៉ុស្តិ៍បាននិងកំពុងធ្វើការសាកសួររកបទល្មើសនិងបក្ខពួកផ្សេងៗ។ ទិសដៅបន្តកម្លាំងបានជំរុញលើការងារស្រាវជ្រាវដើម្បីបង្រ្កាបលើសមាសភាពក្រុមក្មេងទំនើងផ្សេងៗទៀត៕