(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ ដែលជាអ្នកសារព័ត៌មានជិត៤០ឆ្នាំមកហើយ បានបង្ហាញឱ្យដឹងថា ព័ត៌មានក្លែងក្លាយគឺគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់សង្គមជាតិ និងពិភពលោកទាំងមូល។ លោកបានពន្យល់ថា បើសិនជាគ្រូពេទ្យចាក់ថ្នាំមនុស្សខុស អាចស្លាប់មនុស្សត្រឹមតែម្នាក់តែប៉ុណ្ណោះ ប៉ុន្តែព័ត៌មានក្លែងក្លាយគឺអាចបំផ្លាញ ឬសម្លាប់ប្រទេសជាតិមួយបានទាំងស្រុងប្រសិនជាទប់ស្កាត់មិនទាន់ពេលវេលា។ ការថ្លែងរបស់លោក ម៉ារ យ៉ារិទ្ធិ បែបនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
បើតាមលោក ម៉ារ យ៉ារិទ្ធិ ប្រទេសកម្ពុជាបានឆ្លងកាត់រួចហើយ ពីគ្រោះថ្នាក់ដែលបង្កឡើងដោយសារតែព័ត៌មានក្លែងក្លាយ ដែលនាំឱ្យមានរដ្ឋប្រហារនាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលនាំឱ្យប្រទេសកម្ពុធ្លាក់ចូលក្នុងសង្រ្គាមជាបន្តបន្ទាប់ ទម្រាំតែអាចស្វែងរកសន្តិភាពបានដូចបច្ចុប្បន្នក្រោមនយោបាយឈ្នះឈ្នះ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។
ជាបន្តដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖