(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានឱ្យដឹងថា នៅសហរដ្ឋអាមេរិក មានរាត្រីសមោសរជាមួយអ្នកកាសែត ដោយមានការជ្រើសរើសអ្នកកាសែតល្បីៗ លេចធ្លោដើម្បីជួបជុំគ្នា ខណៈនៅកម្ពុជា ក៏មានជំនួបរវាងនាយករដ្ឋមន្រ្តី និងអ្នកសារព័ត៌មានផងដែរ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ តាំងពីរដ្ឋាភិបាលនីតិកាលមុនៗ រហូតដល់រដ្ឋាភិបាលបន្តវេននាពេលនេះបច្ចុប្បន្ននេះ។ ការថ្លែងរបស់លោក ម៉ារ យ៉ារិទ្ធិ បែបនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បើតាមលោក ម៉ារ យ៉ារិទ្ធិ ការជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំរដ្ឋាភិបាល និងអ្នកសារព័ត៌មានបែបនេះ គឺជាការផ្ដល់តម្លៃ ដល់អ្នកសារព័ត៌មាន ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាផិបាល ហើយក៏ជាការបង្ហាញយ៉ាងច្បាស់ពីលំហរសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖