(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ និងជាអ្នកសារព័ត៌មានជិត៤០ឆ្នាំមកហើយ បានបង្ហាញពីវិធីសាស្រ្តនៃការផ្ទៀងផ្ទាត់ថា អ្វីទៅជាព័ត៌មានពិត និងអ្វីទៅជាព័ត៌មានមិនពិត។ ការបង្ហាញវិធីសាស្រ្តនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅនេះ។

លោក ម៉ារ យ៉ារិទ្ធិ បានបញ្ជាក់ថា ដំបូងយើងត្រូវស្គាល់ពីស្ថាប័នព័ត៌មានដែលចេញផ្សាយព័ត៌មាននោះសិនថាជាស្ថាប័នដែលតែងតែផ្ដល់ព័ត៌មានពិត ឬមិនពិត បន្ទាប់មកគឺត្រូវមើលថាព័ត៌មាននោះ មានការដកស្រង់ចេញពីប្រភពណា ជាភពច្បាស់លាស់ឬក៏យ៉ាងណា និងត្រូវមើលថាអ្នកព័ត៌មានណាជាអ្នកសរសេរ, ៣ចំណុចសំខាន់ៗនេះ អាចជួយឱ្យយើង អាចវាយតម្លៃបានថា ព័ត៌មានដែលចេញផ្សាយនោះ អាចទុកចិត្តបានកម្រិតណា។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖