(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២២ករណី ឃាត់ខ្លួនជនសង្ស័យ៤៧នាក់។
* ករណីជួញដូរ៣ករណី ឃាត់ខ្លួន៦នាក់
* ករណីដឹកជញ្ជូនរក្សាទុក១៣ករណី ឃាត់ខ្លួន១៩នាក់
* ករណីប្រេីប្រាស់៦ករណី ឃាត់ខ្លួន២២នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣៥២៦ករណី ឃាត់ខ្លួន៩២០៥នាក់ (ស្រី៧៥៩នាក់)៕