(កណ្ដាល)៖ លោក តាំង សុខឃី ឧត្ដមទីប្រឹក្សាផ្ទាល់សម្តចព្រះមហាសង្ឃរាជ បូរ គ្រី និងលោកស្រី ទ្រី ចិន្តា អគ្គនាយិកានៃក្រុមហ៊ុន ឃី ចិន្តា ឌីវេឡុបមុិន ឯ.កនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នេះ​បានឧត្ថម្ភថវិកាចំនួន ៥០០០ដុល្លា​រ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល។

ការបរិច្ចាគថវិកានេះ គឺក្នុងឱកាសដែលោក និងលោកស្រី អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។​

នៅក្នុងពិធីនោះដែរ តាំង សុខឃី និង លោកស្រី​ ទ្រី ចិន្តា បានឧត្ថម្ភថវិកាចំនួន ៥០០០ដុល្លារអាមេរិក ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាលផងដែរ។

ពិធីបានបិទបញ្ចប់ប្រកបដោយសាមគ្គីភាពដ៏ស្និទ្ធស្នាល និងកក់ក្ដៅក្នុងដំបូលសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃរបស់រាជរដ្ឋាភិបាលសព្វថ្ងៃនៃយើង៕