(ទីម័រឡេស្តេ)៖ ពិធីបដិសណ្ឋារកិច្ចផ្លូវការជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយ ឯកឧត្តម ចូហ្សេ រ៉ាមូស ហូតា (José Ramos-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ត្រូវបានរៀបចំឡើងនៅវិមានប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ទីក្រុងឌីលី នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ៕