(ភ្នំពេញ)៖ អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ បានហាត់សមត្រៀមស្វ័យប្រតិកម្មចំពោះហេតុការណ៍អាសន្ន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ការហាត់សមនេះ ដើម្បីត្រៀមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសង្គ្រោះ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ AFC Challenge League 2024/2025 វគ្គផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នាថ្ងៃស្អែកវេលាម៉ោង៧៖០០នាទីយប់ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ រវាងក្រុម ព្រះខ័នរាជស្វាយរៀង (កម្ពុជា) Vs ក្រុម FC Arkadag (ទួគីស្ថាន)៕