(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានតែងតាំងង អ្នកឧកញ៉ា តាំង វួចឡាយ សហស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ ខូ អិលធីឌី និងអ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ អគ្គនាយកក្រុមហ៊ុន ស៊ីណាតា គ្រុប ជាទីប្រឹក្សាជាន់ខ្ពស់សភាពាណិជ្ជកម្ម អាណត្តិទី៥ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មានរបស់សភាពាណិជ្ជកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននារសៀលនេះ៕