(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ និងឧបករណ៍ឌីជីថល ជូនក្រសួងសុខាភិបាល សម្រាប់បម្រេីដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន ។
ពិធីនេះមានការអញ្ជើញចូលរួមប្រគល់ និងទទួលពីសំណាក់ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៩ ខែឧសភា ២០២៥៕