(សេអ៊ូល)៖ លោក យឹម ស៊ីណន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ បានទទួលជំនួយឧបត្ថម្ភអណ្តូងទឹក ពីសប្បុរសជនកូរ៉េ សម្រាប់ជួយដល់ពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់នៅស្រុកជុំគីរី ខេត្តកំពត។
នាឱកាសនោះលោក យឹម ស៊ីណន ក្នុងនាមលោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ក៏បានប្រគល់ជូននូវលិខិតថ្លែងអំណរគុណរបស់លោកឧបនាយករដ្ឋមន្រ្តី ជូនដល់សប្បុរសជនកូរ៉េ និងបានបន្តអំពាវនាវឲ្យបន្តជួយបន្ថែមទៀតដល់គ្រួសារតាមជនបទដែលកំពុងខ្វះខាតផងដែរ៕