(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិការសន្តិភាពកម្ពុជា បានចាត់ទុកការអ្នកវិភាគដែលលើកឡើងថា «ការទទួលបដិសណ្ឋារកិច្ចការទូតយ៉ាងរាក់ទាក់កក់ក្តៅបំផុត ពីមេដឹកនាំរបស់ទីម័រឡេស្តេ ចំពោះសម្តេចតេជោ ហ៊ុន សែន ការតបស្នងសងគុណសម្តេចតេជោ ដែលគាំទ្រជួយទីម័រឡេស្តេ ឲ្យបានចូលជាប្រទេសសមាជិកទី១១ របស់សមាគមអាស៊ាន និងមិនមានផលប្រយោជន៍អ្វីសម្រាប់កម្ពុជា គឺជាអ្នកវិភាគ «ខួរខ្លី មាត់វែង»

លោក សួន សេរីរដ្ឋា បានលើកឡើងយ៉ាងដូច្នេះថា៖ អ្នកវិភាគ «ខួរខ្លី មាត់វែង» មួយចំនួនដែលខ្ញុំស្តាប់តាមសារព័ត៌មាន ពួកគេបានលើកឡើងថា៖ ទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់ប្រទេស ទីម័រឡេស្តេ ដែលទទួលបានការទទួលបដិសណ្ឋារកិច្ចការទូតយ៉ាងរាក់ទាក់កក់ក្តៅបំផុតនោះ គឺព្រោះតែ មេដឹកនាំ ទីម័រឡេស្តេ ធ្វើការតបស្នងសងគុណសម្តេចតេជោ កាលនៅជានាយករដ្ឋមន្ត្រីបានគាំទ្រជួយ ទីម័រឡេស្តេ ឲ្យបានចូលជាប្រទេសសមាជិកទី១១ របស់សមាគមអាស៊ាន ហើយកម្ពុជាគ្មានបានផលអ្វីត្រឡប់មកវិញពី ទីម័រឡេស្តេ នោះទេ...។

ចំពោះខ្ញុំ ការវិភាគបែប «ខួរខ្លី មាត់វែង» នេះបង្ហាញថា៖

១៖ ពួកគេ មើលងាយ «ឯករាជ្យ» និង «ឥស្សរៈភាព» នៃប្រទេសនិងប្រជាជន ទីម័រឡេស្តេ យកឈាមនិងជីវិតទៅប្តូរដើម្បីទទួលបានឯករាជ្យនិងបានបង្កើតប្រទេសទទួលស្គាល់ដោយអង្គការសហប្រជាជាតិ

២៖ ពួកគេមើលងាយ សមាជិកភាពរបស់ប្រទេស ទីម័រឡេស្តេ ក្នុងអង្គការសហប្រជាតិនិងក្នុងអង្គការសមាគមអាស៊ាន ថាគ្មានតម្លៃ

៣៖ ពួកគេ មើលងាយតម្លៃទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់ប្រទេស ទីម័រឡេស្ត ថាគ្មានប្រយោជន៍

៤៖ ពួកគេ មើលងាយនូវតម្លៃទំនាក់ទំនងការទូតរវាងប្រទេស ទីម័រឡេស្តេ ជាមួយព្រះរាជាណាចក្រកម្ពុជា និង

៥៖ ពួកគេ មើលងាយនូវតម្លៃនៃការផ្លាស់ប្តូរវប្បធម៌ប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ តាមរយៈទស្សនៈកិច្ចនិងការទូតជាន់ខ្ពស់មួយនេះ។

ខ្ញុំសូមបញ្ជាក់ថា វត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជាដែលអញ្ជើញធ្វើទស្សនកិច្ចនៅប្រទេសទីម័រឡេស្តេ គឺបាននាំមកនូវគុណតម្លៃមិនអាចកាត់ថ្លៃបានដែល៖

១៖ សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជាក្នុងនាមជាអ្នកតស៊ូរ ដែលបានលះបង់យុវវ័យរបស់ខ្លួន ចូលតស៊ូរប្រឆាំងចក្រពត្តិអាមេរិកដើម្បី ការពារឯករាជ្យជាតិខ្មែរដែលទើបទទួលបានពីបារាំង គឺលោកបានបង្ហាញការគាំទ្រនិងឲ្យតម្លៃខ្ពស់ដល់មេដឹកនាំប្រទេសទីម័រឡេស្តេ និងប្រជាជនដែលតស៊ូររហូតទទួលបានឯករាជ្យ បង្កើតជាប្រទេសពេញមុខមាត់លើសាកលលោក

២៖ សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា គោរពនិងឲ្យតម្លៃពេញលេញដល់សមាជិកភាពរបស់ ទីម័រឡេស្ត នៅក្នុងអង្គការសហប្រជាជាតិ ដែលគោរពគោលការណ៍ មិនត្រូវប្រកាន់ឬរើសអើងប្រទេសតូច ធំ ឬមាន ក្រ តែមានសិទ្ធិបោះឆ្នោត ១សម្លងដូចគ្នានៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ

៣៖ សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា ក្នុងឋានៈជាអតីតៈនាយករដ្ឋមន្ត្រីកម្ពុជា ដែលធ្វើជាប្រធានអាស៊ានប្តូរវេនច្រើនជាងគេ ដែលមានបទពិសោធន៍ដឹកនាំអង្គការតំបន់នេះយូរជាងគេ គឺសម្តេចតេជោ ឲ្យតម្លៃខ្ពស់ចំពោះ ចលនាសមាហរន្តកម្មអាស៊ាន ដែលមិនត្រូវទុកចោល ទីម័រឡេស្តេ នៅក្រៅអាស៊ាន ក្នុងពេលដែលភូមិសាស្ត្ររបស់ ទីម័រឡេស្តេ ស្ថិតនៅក្នុងតំបន់អាស៊ាន

៤៖ សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា បានវាយតម្លៃខ្ពស់និងមានចក្ខុវិស័យមើលវែងឆ្ងាយអំពីអាត្រាកំណើននៃប្រជាជនទីម័រឡេស្តេទៅអនាគត់ ដែលនឹងអាចមានស្ថានភាពដូចគ្នានិងកំណើននៃប្រជាជនខ្មែរ ពេលកាលពីងើបដើរចេញពីសង្គ្រាមថ្មីៗ និងតម្រូវការស្បៀង ពិសេសផលិតផលកសិកម្ម ដែលជាតម្រូវការខ្ពស់ដើម្បីបំពេញតម្រូវការប្រជាជន។ ដូចនេះហើយទើប សម្តេចតេជោ បង្ហាញពីជំហរឲ្យ ទីម័រឡេស្តេ ទទួលយកកម្ពុជា ជាប្រទេសផ្គត់ផ្គង់ស្បៀងកសិកម្មទៅអនាគត និង

៥៖ សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា វាយតម្លៃខ្ពស់ដល់ការខិតខំតស៊ូររបស់ប្រជាជន ទីម័រឡេស្តេ ទោះក្នុងស្ថានភាពលំបាក តែមានការរួបរួមសាមគ្គីគ្នាខ្ពស់ការពារឯករាជ្យដ៏ផុយស្រួយនិងព្រមទាំងឲ្យតម្លៃសន្តិភាពជាធំសម្រាប់អនាគត់ប្ទេសនិងប្រជាជន។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឲ្យតម្លៃខ្ពស់នូវចំណងមិត្តភាពនិងការផ្លាស់ប្តូរវប្បធម៌ប្រពៃណីនៃប្រជាជនប្រទេសទាំងពីរ តាមរយៈការទទួលបដិសណ្ឋាកិច្ចនិងការរៀបចំទទួលទានអាហារផ្លូវរដ្ឋដ៏កក់ក្តៅពីសំណាក់មេដឹកនាំជាន់ខ្ពស់នៃប្រទេសទីម័រឡេស្តេ ផងដែរ៕