(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយ ភាសាបារាំង ដែលហៅកាត់ថា RECEF គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កម្ពុជា បានចាត់តាំងលោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន នៃ គ.ជ.ប ដើម្បីដឹកនាំគណៈប្រតិភូ គ.ជ.ប កម្ពុជាទៅចូលរួមជាតំណាង គ.ជ.ប កម្ពុជា ក្នុងមហាសន្និបាត លើកទី១៣ របស់បណ្តាញ RECEF ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅសាធារណរដ្ឋម៉ូរីស។

លោក ឌឹម សុវណ្ណារុំ នឹងធ្វើសន្និសីទសារព័ត៌មានខ្លីមួយ ដើម្បីជម្រាបជូនពីបេសកកម្ម របស់ គ.ជ.ប ក្នុងក្របខណ្ឌ RECEF នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៧៖២០នាទីយប់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមច្រក VIP មុននឹងចេញដំណើរឆ្ពោះទៅកាន់ទីក្រុង Port Louis៕