(បន្ទាយមានជ័យ)៖ ដោយអនុវត្តបទបញ្ជាលោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញត្រួតពិនិត្យនិងសំណេះសំណាលជាមួយសិក្ខាកាមកំពុងហ្វឹកហាត់សម្រាប់ត្រៀមឈរផែន និងព្យុះហយាត្រា ដើម្បីចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងប្រារព្ធខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣- ១៤ កក្កដា ២០២៥) នាពេលខាងមុខ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មានប្រសាសន៍ផ្ដាំផ្ញើដល់កម្លាំងទាំងអស់ត្រូវគោរពវិន័យ គោរពបទបញ្ជា និងត្រូវខិតខំយកអស់កម្លាំងកាយចិត្តក្នុងការហ្វឹកហាត់ ពិសេសយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានផ្ដល់ជូនឯកសណ្ឋានប្រយុទ្ធទឹកប៊ិក ១កំប្លេរ និងអាវយឺតចំនួន១ សម្រាប់សិក្ខាកាមចំនួន២៤២នាក់ផងដែរ៕