(ភ្នំពេញ)៖ ថ្ងៃទី១៥កើត ខែវិសាខ ជារៀងរាល់ឆ្នាំ គឺជាថ្ងៃដែលល្អបំផុត ក្នុងព្រះពុទ្ធសាសនា ដែល​បណ្តាប្រទេសនា​នា រួមទាំងកម្ពុជា បានប្រារព្ធពិធីបុណ្យវិសាខបូជា ​​ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ដ៏​ពិសេស​ចំនួន​៣ ដែល​ទាក់ទង​នឹង​ព្រះ​ស​មា្ម​សម្ពុទ្ធ ​​គឺ ការ​ប្រសូត ការ​ត្រាស់ដឹង និង​ការចូល​និព្វាន​។​

មានថេរដីកាក្នុងកម្មវិធី ឈ្វេងយល់ពីវិសាខបូជា ដើម្បីបញ្រ្ជាបចំណេះដឹងដល់សាធារណជន ពីវិសាខបូជា ​ព្រះតេជគុណ តេជនន្ទភិក្ខុ សាន ពិសិទ្ធិ អ្នកស្រាវជ្រាវផ្នែកអភិបាលកិច្ច និងសេដ្ឋកិច្ចព្រះពុទ្ធសាសនា បានពន្យល់ពីមូលហេតុដែលគេប្រារព្ធពិធីបុណ្យវិសាខបូជា ​​ដើម្បី​រម្លឹក​ដល់ព្រះពុទ្ធ ព្រោះព្រះអង្គគឺជាបុគ្គលដែលខ្ពង់ខ្ពស់។

ព្រះតេជគុណ តេជនន្ទភិក្ខុ សាន ពិសិទ្ធិ បានមានថេរដីកាពន្យល់ថា ព្រះពុទ្ធ​មិនមែនជា អទិទេពឬ ទេវនោះទេ ប៉ុន្តែព្រះអង្គក៏មិនមែនជាមនុស្សធម្មតានោះដែរ ​ព្រះអង្គប្រៀបដូចជាផ្កាឈូក គឺជាបុគ្គលដែលឆាប់ត្រាស់ដឹងធម៌ ​ដោយគ្មានឧបសគ្គមករារាំង។ ហើយការប្រៀបធៀបព្រះអង្គទៅនឹងផ្កាឈូកនេះ គឺបង្ហាញថា បើទោះបីជាក្នុងសង្គមមួយ​ពោពេញទៅភាពពិបាក ភាពកខ្វក់ ភាពរញ៉េរញ៉ៃ ​ភាពមានមន្ទិលក៏ដោយ ក៏ព្រះអង្គមិនជាប់ជំពាក់ ​និងមិនប្រឡាក់ដោយមន្ទិលដែរ។​
សូមជម្រាបថា កម្មវិធី ឈ្វេងយល់ពីវិសាខបូជា ​ត្រូវបាន​រៀបចំឡើងនៅថ្ងៃអាទិត្យទី១១ ខែឧសភា ឆ្នាំ២០២៥ នៅរមណីដ្ឋាធម្មជាតិភូមិរំដួល ដោយមានការចូលរួមពីសំណាក់ លោកបណ្ឌិត ម៉ី កល្យាណ, មហាឱបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, លោកធម្មបណ្ឌិត ហេង មណីចិន្តា ស្ថាបនិកអង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ ព្រមទាំងសិក្ខាកាមអាជីវកម្មសម្មាមគ្គជាច្រើនរូបទៀត៕

សូមស្តាប់ការសង្ឃដីការបស់ ព្រះតេជគុណ តេជនន្ទភិក្ខុ សាន ពិសិទ្ធិ៖