(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាកទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញភូមិសាស្រ្តនយោបាយ បានលើកឡើងថា បើសិនជាសង្រ្គាមនៅតែបន្តអូសបន្លាយនោះឥណ្ឌា អាចនឹងប្រើប្រាស់ផ្លូវទឹកធ្វើជាអាវុធ ដើម្បីដាកសម្ភាធទៅលើប៉ាគីស្ថាន។ ខណៈប៉ាគីស្ថាន អាចនឹងឆ្លើយតបតាមរយៈអាវុធនុយក្លេអ៊ែ តាមក្រោយ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត កា ម៉ាធុល នៅក្នុងកិច្ចពិភាក្សារបស់កម្មវីធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
បើតាមអ្នកជំនាញ ភូមិសាស្រ្តនយោបាយរូបនេះបានបញ្ជាក់ផងដែរថា ការជ្រើសរើសសង្រ្គាមទឹកនេះ ក៏ជាជម្រើសដ៏តានតឹងរបស់ឥណ្ឌាផងដែរ ព្រោះថាបើសិនជាឥណ្ឌាប្រើប្រាស់ខ្សែទឹកធ្វើជាអាវុធ នោះនឹងធ្វើឱ្យពិភពលោកថ្កោលទោសទៅលើឥណ្ឌាខ្លួនឯង ដោយសារតែវាបង្កឱ្យមានរូបភាពអមនុស្សធម៌យ៉ាងខ្លាំងទៅលើប្រជាជនស៊ីវិល របស់ប៉ាគីស្ថាន។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖