(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ វង់ សំអាត បានសម្តែងនូវការគោរពអរគុណ និងដឹងគុណសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានតែងតាំងរូបលោកជាទីប្រឹក្សារបស់សម្តេច ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោកឧត្តមសេនីយ៍ទោ វង់ សំអាត នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារឃុំគោកធ្លកលេី ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានសម្ដេចតេជោ ហ៊ុន សែន សម្រេចតែងតាំងជាទីប្រឹក្សារបស់សម្តេចកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ។
លោក វង់ សំអាត បានសម្តែងនូវក្តីរំភើប និងរីករាយយ៉ាងក្រៃលែង សម្រាប់ការទទួលបាននូវសេចក្តីទុកចិត្តដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ។ តបទៅនឹងការផ្តល់ឱកាស និងកិត្តិយសដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ, លោក វង់ សំអាត ប្រកាសខិតខំធ្វើអំពើល្អ ស្មោះត្រង់ បម្រើពីការពារ ជូនសម្តេចតេជោ ដែលជាអគ្គមគ្គទេសក៍ដ៏ឆ្នើមរបស់ប្រទេស និងប្រជាជនកម្ពុជា។
លោក វង់ សំអាត និងភរិយា ព្រមទាំងកូនចៅ សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធ ទេវតាថែរក្សាក្នុងចក្រវាឡ តាមជួយឃុំគ្រងថែរក្សាការពារសម្តេចប្រធានគ្រប់វិនាទីទាំងអស់ ពិសេសសូមសម្តេចមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ឈ្លាសវៃ ជន្មាយុយឺនយូរ ជាម្លប់ដ៏ត្រជាក់ដល់យុវជនបន្តវេន ក្រោមសន្តិភាពរបស់សម្តេច។
លោក វង់ សំអាត និងភរិយា ព្រមទាំងកូនចៅ សូមលើកហត្ថប្រណមបួងសួងសូមឱ្យសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងកូនៗ និងចៅៗ បានជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕