(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា ប្រធាននាយកដ្ឋាននគរបាលការពារ បានដឹកនាំកងកម្លាំងនគរបាល ចំណុះនាយកដ្ឋាននគរបាលការពារ ទៅចូលរួមគោរពវិញ្ញាណក្ខ័ន្ធសពលោកវរសេនីយ៍ត្រី អ៊ុង ផល្លា មន្ដ្រី នៃអង្គភាពការពារគោលដៅទី១ ចំណុះនាយកដ្ឋាននគរបាលការពារ ដែលបានទទួលមរណៈភាព កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ដោយរោគាពាធ នៅវត្តចាក់អង្រែក្រោម។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា បាននាំការចូលរួមរំលែកទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចំពោះមរណៈភាព របស់លោកវរសេនីយ៍ត្រី អ៊ុង ផល្លា ដែលមានស្នាដៃខិតខំបំពេញភារកិច្ចជូនជាតិមាតុភូមិ និងបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយ កម្លាំងចិត្តកន្លងមក៕