(កំពង់ឆ្នាំង)៖ ពិធីច្រត់ព្រះនង្គ័លនៅខេត្តកំពង់ឆ្នាំង ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងបានបញ្ចប់ប្រកបទៅដោយភាពជោគជ័យ សប្បាយរីករាយយ៉ាងក្រៃលែង និងមានសុវត្ថិភាពល្អប្រសើរ។
បន្ទាប់ព្រះរាជពិធីត្រូវបានបញ្ចប់ប្រកបដោយមហាកិត្តិយសដ៏ធំធេងនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញលិខិតថ្លែងអំណរព្រះគុណ និងអរគុណដ៏ខ្ពង់ខ្ពស់បំផុត ប្រគេនជូនចំពោះព្រះសង្ឃ សម្ដេច ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា-រដ្ឋសភា-រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង ដែលបានឧបត្ថម្ភ គាំទ្រ និងបានចំណាយនូវពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តកំពង់ឆ្នាំង ដែលបានញ៉ាំងឲ្យព្រះរាជពិធីបានប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ មានសុខសុវត្ថិភាពល្អ និងអធឹកអធម្មយ៉ាងក្រៃលែង។
ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង៖