(ភ្នំពេញ)៖ យុវជនគណបក្សថ្នាក់កណ្តាល ផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារលទ្ធផល នៃសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារបន្ត។
កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្ដាល ដែលធ្វើឡើងវិមាន៧មករា។ កិច្ចប្រជុំនេះក៏មានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសមាជិក នៃយុវជនគណបក្សថ្នាក់កណ្តាលផ្នែកក្រសួង-ស្ថាប័នជាច្រើនរូបផ្សេងទៀតផងដែរ៕