(ភ្នំពេញ)៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៨ ទិវាជាតិនៃការចងចាំថ្ងៃទី២០ ខែឧសភា។ ថ្ងៃទី២០ ខែឧសភា ជា «ទិវា​ជាតិ​នៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭក ដល់ជនរងគ្រោះ និងការឈឺចាប់​ពី​ឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

ទិវាជាតិនៃការចងចាំ បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់​ក្នុងរបប​កម្ពុជា​ប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិ​យស និងសេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិត ឬបាន​បាត់​បង់ ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្ត និងផ្នែកសង្គម​របស់​ជន​រងគ្រោះ និងក្រុមគ្រួសារ, ចូលរួមចំណែកដល់ការផ្សះផ្សាជាតិ និងជំរុញ​ឱ្យ​មានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វ​ផ្សាយ​ និង​ការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជា​ប្រជាធិបតេយ្យ​កុំឱ្យកើតមានឡើងសាជាថ្មី។

«ទិវាជាតិនៃការចងចាំ» នេះ ត្រូវបានទទួលស្គាល់ដោយអង្គជំនុំជម្រះ​វិស​មញ្ញ​ក្នុងតុលាការកម្ពុជា ដែលជាគម្រោងសំណងមួយក្នុងចំណោម គម្រោង​សំណង២៦ ដែលទទួលស្គាល់ជាផ្លូវការ និងជាអចិន្ត្រៃយ៍ចំពោះ​ការ​ឈឺ​ចាប់​របស់ដើមបណ្តឹងរដ្ឋប្បវេណី និងលើកកម្ពស់ការ​ចង​ចាំនូវឧក្រិដ្ឋ​កម្មដែល​បាន​ប្រព្រឹត្តក្នុងអំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ។

ក្នុងឱកាសទិវាជាតិនៃការចងចាំនូវភាពវិនាសកម្ម និងការលំបាកវេទនារបស់ប្រជាពលរដ្ឋខ្មែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញសារលិខិតជូនដល់ប្រជាពលរដ្ឋខ្មែរផងដែរ។ ខាងក្រោមនេះ ជាសារលិខិតរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖