(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចកម្ពុជា ត្រូវបានអញ្ជើញឱ្យបំពេញទស្សនកិច្ចរយៈពេល១សប្តាហ៍ ដើម្បីសិក្សាស្វែងយល់អំពីចម្ការឈើដាំ នៅក្នុងប្រទេសប្រេស៊ីល។ ទស្សនកិច្ចនេះ ក៏មានការចូលរួមពី លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News ផងដែរ។

ទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់ ក្រុមហ៊ុន Madeireira Seleme ដើម្បីសិក្សាស្រាវជ្រាវពីការដាំដើមប្រេងខ្យល់ ដើមអាកាស្យា និងដើមស្រល់ រដ្ឋ Mato Grosso Do Sul, ទីក្រុង Caçador រដ្ឋ Santa Catarina ប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី១១-១៥ ខែឧសភា ឆ្នាំ២០២៥។

បន្ទាប់ពីបានសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការដាំឈើនៅប្រទេសប្រេស៊ីលនេះ បណ្ឌិត គី សេរីវឌ្ឍន៍ លើកទឹកចិត្តឱ្យកម្ពុជាបង្កើតតំបន់ដាំឈើ ដើម្បីសេដ្ឋកិច្ច និងបរិស្ថាន។

សូមទស្សនាវីដេអូរបស់ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ដូចតទៅ៖