(ភ្នំពេញ)៖ ដោយផ្អែកតាមលទ្ធផល នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំសហការសិក្សា និងរៀបចំផែនការពង្រឹងសមត្ថភាពវិទ្យាស្ថានជាតិស្ថិតិ ឱ្យក្លាយជាស្ថាប័នដើរតួនាទីស្នូរបស់រាជរដ្ឋាភិបាលក្នុងការប្រមូល និងវិភាគទិន្នន័យសម្រាប់ប្រទេសជាតិទាំងមូល។

លោក វិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត, ជារដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ អាណត្តិទី១ បានដឹកនាំកិច្ចប្រជុំលើកទី២ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ កាលពីថ្ងៃ១៣ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងផែនការ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសមាជិកតំណាងមកពីក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធនាគារជាតិ នៃកម្ពុជា គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នាយកវិទ្យាស្ថានជាតិស្ថិតិ និងតំណាងបុគ្គលិកនៃ វ.ជ.ស. សរុបវត្តមានសមាជិកចូលរួមកិច្ចប្រជុំចំនួន ៨រូប គឺលើសពី ៥០ភាគរយ ដែលអាចដំណើរការកិច្ចប្រជុំបាន។

កិច្ចប្រជុំត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីកំណត់ផែនទីបង្ហាញផ្លូវជាក់លាក់សម្រាប់វិទ្យាស្ថានជាតិស្ថិតិ ក្នុងការពង្រឹងសមត្ថភាពវិទ្យាស្ថានជាតិស្ថិតិឱ្យក្លាយជាស្ថាប័នដើរតួនាទីស្នូលរបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលនឹងវិភាគទិន្នន័យស្ថិតិសម្រាប់ប្រទេសជាតិទាំងមូល៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានជាតិស្ថិតិ៖