(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ប្រសិនជាកម្ពុជាមិនមានថ្នាក់ដឹកនាំខ្លាំងពូកែ ដូចសម្ដេចតេជោទេ ម្ល៉េះប្រហែលពេលនេះកម្ពុជាអាចធ្លាក់នៅក្នុងសង្រ្គាមនៅឡើយទេ។ ប៉ុន្តែពេលនេះ កម្ពុជាយើងពេលនេះលែងកំសត់ទៀតហើយ យើងទៅមុខទាំងអស់គ្នា។ ការលើកឡើងរបស់លោក ជា ធីរិទ្ធ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅនេះ។

លោក ជា ធីរិទ្ធ បានបន្ថែមថា បើសិនជាគ្មានការដឹកនាំប្រកបដោយភាពឈ្លាសវៃ ទោះបីជាយកជីវិតជាដើមទុនដូចគ្នាក៏ដោយ ក៏មិនប្រាកដថា អាចនាំឱ្យកម្ពុជាមានសន្តិភាពពេញលេញដូចនៅពេលបច្ចុប្បន្ននេះនោះទេ។ កត្តាទាំងអស់នេះហើយ ដែលនាំឱ្យសម្ដេចតេជោ ហ៊ុន សែន ត្រូវបានឆាកអន្តរជាតិទទួលស្គាល់សមត្ថភាពដឹកនាំ និងកសាងប្រទេសរបស់សម្ដេចតេជោ ហ៊ុន សែន នាពេលបច្ចុប្បន្ននេះ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖