(ឧត្តរមានជ័យ)៖ នៅថ្ងៃទី១៩​ ខែឧសភា​ ឆ្នាំ​២០២៥​នេះ ព្រះញាណកោសល​ យឹម​ ចំរេីន​ ព្រះរាជាគណៈថ្នាក់ចត្វា​ និងជាព្រះចៅអធិការវត្តន្សំកុសល​ សង្កាត់បឹងទំពន់​ទី​១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ បាននិមន្តដឹកនាំ​ គណៈកម្មការ​ ពុទ្ធបរិស័ទ​ វត្តសន្សំកុសល​ និង​សប្បុរសជន​ នាំយកអំណោយបច្ច័យ និងអំណោយកម្លាំងប្រដាប់អាវុធប្រចាំការនៅប្រាសាទតាមាន់ និងប្រាសាទតាក្របី។

អំណោយ និងបច្ច័យដែលព្រះញាណកោសល​ យឹម​ ចំរេីន​ ឧបត្ថម្ភកងកម្លាំងប្រដាប់អាវុធនោះរួមមាន បច្ច័យ២,៥០០,០០០រៀល, មីជាតិ២០កេស, សារ៉ុង១០០, ត្រីខ១កេស, ទឹកបរិសុទ្ធ១០០យួរ, ទឹកត្រី ទឹកស៉ីអ៉ីវ អំបិល ប្រហុក​ផងដែរ៕