(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
នៅក្នុងជំនួបប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា លើវិស័យពិការភាពនិងគាំពារសង្គម ជាពិសេសកម្មវិធីសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី ក្នុងការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី២ ហៅកាត់ថា (ACCESS2)។ ព្រមជាមួយគ្នានេះ ភាគីទាំងក៏បានលើកឡើងអំពីសារសំខាន់នៃការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យគាំពារសង្គម និងពិការភាពផងដែរ។
សូមជម្រាបថា កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅដោយរលូន ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ដោយមានវត្តមានលេខាស្ថានទូត ទីប្រឹក្សាកិច្ចសហប្រតិបត្តិការ និងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ និងថ្នាក់ដឹកនាំជំនាញបានចូលរួមផងដែរ៕