(ព្រះវិហារ)៖ ​អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកឧត្តមសេនីយ៍​ត្រី កង សៅគុណ មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តព្រះវិហារ នាំយកទៅចែកជូនដល់នាយអាវុធហត្ថ ពលអាវុធហត្ថ ទូទាំងខេត្ត នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥​នេះ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ​ មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តព្រះវិហារ បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ​ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ញើជូននាយអាវុធហត្ថ​និងពលអាវុធហត្ថទូទាំងខេត្តព្រះវិហារ។​

លោកឧត្តមសេនីយ៍​ត្រី កង សៅគុណ​ បានថ្លែងថា ដោយមើលឃើញពីទុក្ខលំបាក ក្នុងការបំពេញភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នាពេលរដូវវស្សា ជារៀងរាល់ឆ្នាំ និងមានការយកចិត្តទុកដាក់គិតគូរពីសុខភាពរបស់ យោធិនគ្រប់រូប សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឧបត្ថម្ភអាវភ្លៀង ចែកជូនដល់កងកម្លាំងប្រដាប់អាវុធទាំង៣គ្រប់ៗរូបប្រើប្រាស់ដើម្បីការពារសុខភាព ពេលបំពេញភារកិច្ចនៅរដូវវស្សា។

ដើម្បីជាការតបស្នងសងគុណ នូវគុណូប្បការៈ ដ៏មហាធំធេង មិនអាចកាត់ថ្លៃបាននេះ លោកឧត្តមសេនីយ៍​ត្រី កង សៅគុណ តំណាងនាយ​និងពលអាវុធហត្ថទាំងអស់ទូទាំងខេត្តព្រះវិហារ សូមប្តេជ្ញាការពារដាច់ខាត រដ្ឋធម្មនុញ ព្រះមហាក្សត្រ និង រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្តេជ្ញាដាច់ខាត ស្មោះត្រង់ ការពារសម្តេចតេជោ និសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារឥតងាករ៉េ។​

ប្តេជ្ញាគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវរាល់អនុសាសន៍យុទ្ធសាស្រ្ត បទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបទបញ្ជា សរាចរ សេចក្តីណែនាំផ្សេងរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្តៃប្រទេស ប្តេជ្ញារក្សាការពារ សន្តិភាព ឱ្យបានជាដាច់ខាតទោះស្ថិតក្នុងតម្លៃណាក៏ដោយ៕