(ភ្នំពេញ)៖ នៅក្នុងថ្នាក់សិក្សាអំពីរបៀបសរសេរអត្ថបទស៊ីជម្រៅ ជំនាន់ទី៨ របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន FTC នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ចុងសប្ដាហ៍នេះ លោក ម៉ារ យ៉ារិទ្ធិ ប្រធាន FTC បានបង្ហាញអំពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន មុននឹងចូលទៅដល់មេរៀនផ្សេងៗទៀត។

លោកបានលើកឡើងថា ក្រៅពី 5W’s and How ដែលដាក់ក្នុង Lede and Body រួចហើយ, តើយើងត្រូវការរកអ្វី បន្ថែមទៀតដើម្បីបំពេញអត្ថបទក្តៅឱ្យមានន័យពេញលេញ? នៅក្នុងការសិក្សានេះ លោក ម៉ារ យ៉ារិទ្ធិ បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្រៅពី 5W’s and How ដែលដាក់ក្នុង Lede and Body រួចហើយ ដើម្បីបញ្ចប់អត្ថបទព័ត៌មានក្តៅៗ និងធ្វើឱ្យវាមានន័យប្រកបដោយវិជ្ជាជីវៈ និងភាពទាក់ទាញ អ្នកសរសេរត្រូវធ្វើដំណើរទៅឱ្យលើសពី 5Ws នៃរបៀបគ្រឹះជាមូលដ្ឋានថែមទៀត»។

លោកបានបន្ដថា នេះគឺជាចំណុចលម្អិតនៃអ្វីដែលយើងត្រូវការផ្សេងទៀត រួមមាន៖

១៖ សម្តីដកស្រង់ពីសាក្សី ពីអាជ្ញាធរ ឬអ្នកជំនាញពាក់ព័ន្ធ ជួយបន្ថែមភាពជឿជាក់ ចំណាប់អារម្មណ៍របស់មនុស្ស និងភាពកាន់តែស៊ីជម្រៅ។

២៖ ផ្តល់នូវការសរសេរអ្វីមួយ ឬសាវតាសារបាន ផ្តល់នូវការសរសេរអ្វីមួយ ឬសាវតាសង្ខេបដើម្បីជួយអ្នកអានឱ្យយល់ពីមូលហេតុដែលព័ត៌មាននេះសំខាន់។

៣៖ ផលប៉ះពាល់ ឬផលវិបាក ពន្យល់ប្រាប់អ្នកអានពីរបៀបដែលព្រឹត្តិការណ៍នេះប៉ះពាល់ដល់មនុស្ស សេដ្ឋកិច្ច សង្គម ឬសុវត្ថិភាពសាធារណៈ។

៤៖ ប្រតិកម្មផ្លូវការ ការតាមដានព្រឹត្តិការណ៍ជាបន្ទាប់ រកមើលក្រែងមានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយ/ ឬការស៊ើបអង្កេតកំពុងដំណើរការ ឬអ្វីជាជំហានបន្ទាប់។

៥៖ ធ្វើការពណ៌នាអ្វីដែលមើលឃើញ (ប៉ុន្តែសង្ខេប) ប្រើប្រាស់សម្តីដ៏មានអានុភាព ប៉ុន្តែសង្ខេបដើម្បីបង្កើតរូបភាពផ្លូវចិត្តមានការចាប់អារម្មណ៍។

៦៖ ភាពទាន់ពេល និងភាពច្បាស់លាស់ ត្រូវប្រាកដថា ព័ត៌មានទាំងអស់មានភាពសុចរិតត្រឹមត្រូវ មានបច្ចុប្បន្នភាព និងច្បាស់លាស់។ ប្រសិនបើអាចមានព័ត៌មានថ្មី នឹងត្រូវកើតឡើងបន្តិចទៀតនេះ ត្រូវសរសេរប្រាប់អ្នកអាន ឬអ្នកមើលឱ្យគេបានដឹងនិងតាមដាន។

បន្ថែមពីនេះ លោក ម៉ារ យ៉ារិទ្ធិ ក៏បានបញ្ជាក់ថា ព្រឹត្តិការណ៍ គឺជាហេតុការណ៍ដែលកើតឡើងគ្រប់វិនាទី ព្រឹតិការណ៍ខ្លះមានតម្លៃស្នើនឹងព័ត៌មានត្រូវសរសេរ ព្រឹតិការណ៍ខ្លះតម្លៃមិនស្នើនឹងព័ត៌មានត្រូវសរសេរនោះទេ។

សូមរំឭកដែរថា ទ្រឹស្តីក៦ ឬ 5w’s មានដូចជា៖ កើតអ្វី? What’s happened? កើតពេលណា? When did it happen? កើតទីណា? Where did it happen? កើតចំពោះអ្នកណា? Who’s involved? កើតដោយសារអ្វី? Why did it happen? និង កើតដោយរបៀបណា? How did it happen? ៕