(ត្បូងឃ្មុំ)៖ បច្ចុប្បន្ននេះទុរេនធម្មជាតិក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានចាប់ផ្ដើមប្រមូលផលដើម្បីប្រកួតប្រជែងក្នុងទីផ្សារហើយ ស្របពេលដែលប្រជាពលរដ្ឋហាក់ងាកមកគាំទ្រច្រើនចំពោះផលិតផលធម្មជាតិក្នុងស្រុក ដែលគ្មានសារធាតុគីមីសូម្បីតែបន្ដិច។
លោកស្រី ឈិន សុផាត ម្ចាស់ចំការទុរេនលើផ្ទៃដីជាង៥ហិកតា ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលចំណាយពេលជិត១០ឆ្នាំ ទើបបានប្រមូលអះអាងថា ផលិតផលទុរេននៅឆ្នាំនេះ មានទិន្នផលល្អ បើធៀបនឹងឆ្នាំកន្លងទៅ។
លោកស្រីបន្ថែមទៀតថា ចំពោះតម្លៃនៅក្នុងឆ្នាំនេះ ក៏មានហាងឆេងខ្ពស់ទាំងការបោះដុំ និងលក់រាយ។ ម្ចាស់ចំការរូបនេះ លើកឡើងថា បើទោះបីទីផ្សារទុរេននាំចូលមានច្រើនក៏ពិតមែន ប៉ុន្ដែសម្រាប់ទុរេនធម្មជាតិរបស់លោកស្រី នៅតែឱកាសប្រកួតប្រជែងខ្ពស់ដដែល។
លោកស្រី ឈិន សុផាត បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមគាំទ្រទុរេនធម្មជាតិ នៅស្រុកមេមត់ទាំងអស់គ្នា ព្រោះមិនមានដាក់សារធាតុគីមីនោះឡើយ។ សម្រាប់ប្រជាពលរដ្ឋដែលមានតម្រូវការទាំងលក់ដុំ និងរាយ សូមទំនាក់ទំនង 097 7 457 382 និង 088 9373 444៕