(ម៉ាឡេស៊ី)៖ នៅរសៀលថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឆ្លៀតពេលជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាល ជាមួយប្រមុខថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ី។

ថ្នាក់ដឹកនាំទាំងនោះរួមមាន នាយករដ្ឋមន្រ្តីម៉ាឡេស៊ី, នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម, នាយករដ្ឋមន្រ្តីសិង្ហបុរី, ប្រធានាធិបតីឥណ្ឌូណេស៊ី, និងព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម៕