(ភ្នំពេញ)៖ សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការពុទ្ធកសាកលវិទ្យាល័យព្រះសីហនុរាជ នឹងដឹកនាំព្រះព្រសង្ឃ និងគ្រហស្តធ្វើដំណើរធម្មយាត្រាថ្មើរជើងរយៈពេល ៣២ថ្ងៃ តាមតំបន់ជួរភ្នំក្រវាញ ក្នុងចម្ងាយផ្លូវប្រមាណ២៧០គីឡូម៉ែត្រ ។
ធម្មយាត្រាថ្មើរជើងនេះ នឹងធ្វើចាប់ពីថ្ងៃទី២៩ ខែឧសភា-ទី១ ខែកក្កដា ឆ្នាំ២០២៥ តាមតំបន់ជួរភ្នំក្រវាញ (កោះកុង កំពង់ស្ពឺ ពោធិ៍សាត់)ដែលធ្វើឡើងក្រោមប្រធានបទ៖ ដំណើរអភិរក្ស-Walk To Preserve ដើម្បីផ្សព្វផ្សាយពៅព្រះពុទ្ធសាសនានិងការពារបរិស្ថាន៕