(ភ្នំពេញ)៖ ថ្ងៃនៃទិវាកុមារអន្តរជាតិ ១មិថុនា នឹងខិតចូលមកដល់ ក្រុមការងារនៃសាខាអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុនសំណង់ឆៃណារ៉េលវេអ៉ឺបឺនខនស្រ្តាក់សិន គ្រុបសាខាអាស៊ីអាគ្នេយ៍ (China Railway Construction Corporation) នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានមកដល់សាលាបឋមសិក្សាជ័យឧត្តម នៅជាយក្រុងភ្នំពេញ ដើម្បីចូលរួមក្នុងសកម្មភាពប្រធានបទ «ឆ្លងភ្នំសមុទ្រជួយអភិវឌ្ឍ ផ្តល់ភាពកក់ក្តៅតាមរយៈសៀវភៅ និងប៊ិច» ដោយរួមគ្នាឆ្លងបុណ្យដ៏មានតម្លៃនេះជាមួយនឹងគ្រូប និងសិស្សនៅទីនោះ។
នៅក្នុងកម្មពិធីនេះតំណាងក្រុមហ៊ុនបានផ្តល់ជូនក្មេងៗនូវសម្ភារៈសិក្សា រួមមានកាបូប សៀវភៅ ប្រអប់ខ្មៅដៃ ដែលមិនត្រឹមតែជាជំនួយដល់ការសិក្សាប៉ុណ្ណោះទេ ថែមទាំងបានបង្កើតជាស្ពានប្រៃសណីយ៍វប្បធម៌រវាងកុមារចិន និងកម្ពុជា។
តំណាងក្រុមហ៊ុនបានលើកទឹកចិត្តដល់ក្មេងៗថា៖ «ចំណេះដឹងគឺជាកម្លាំងដែលអាចឆ្លងកាត់ភ្នំសមុទ្របាន សង្ឃឹមថាសិស្សទាំងអស់នឹងឆ្លងតាមការអានសៀវភៅស្វែងយល់ពិភពលោក និងក្លាយជាបេសកជននៃមិត្តភាពចិន-កម្ពុជានាពេលអនាគត»។
នាយកសាលាបឋមសិក្សាជ័យឧត្តមបានថ្លែងថា៖ «ថ្ងៃនេះសាលារបស់យើងមានភាពកក់ក្តៅដោយបានទទួលអំណោយទាំងនេះ។ មិត្តចិនបានបង្ហាញសកម្មភាពជាក់ស្តែងថា ទោះបីយើងឆ្ងាយពីគ្នា តែក្តីសង្ឃឹម និងការចង់ចេះចង់ដឹងនៅតែដូចគ្នា។ មិត្តភាពនេះនឹងក្លាយជាការចងចាំដ៏មានតម្លៃបំផុតសម្រាប់ថ្ងៃកុមារអន្តជាតិ ហើយជាគ្រឹះដាំដុះគ្រាប់ពូជមិត្តភាពចិន និងកម្ពុជាក្នុងសាលា»។
សកម្មភាពបុណ្យកុមារលើកនេះ គឺជាការអនុវត្តនៃការបំពេញនូវទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ដែលជួយសិស្សានុសិស្សនៅកម្ពុជាឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង តាមរយៈការផ្តល់សម្ភារៈសិក្សា។
នាអនាគតក្រុមហ៊ុន នឹងបន្តចូលរួមក្នុងការអភិវឌ្ឍកម្ពុជាតាមរយៈទម្រង់ច្រើនបែប បន្តកសាងវេទិការផ្លាស់ប្តូររវាងយុវជនចិន និងកម្ពុជា ធ្វើឱ្យមិត្តភាពចិន និងកម្ពុជាភ្លឺចែងចាំងបន្ថែមទៀត ហើយក៏នឹងសរសេរជំពូកថ្មីបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការមិត្តភាពចិន-កម្ពុជា៕