(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងចេតនាបង្ហាញពីសមានចិត្តដើម្បីចូលរួមផ្គត់ផ្គង់ជាថវិកាក្តី ជាស្បៀងអាហារក្តី ឬការលើកទឹកចិត្តផ្សេងៗដល់កម្លាំងការពារតាមព្រំដែន ក្រុមការងារ សេងហុកហេង និងសប្បុរសជនជនរួមជាតិ បានយកថវិកា និងគ្រឿងឧបភោគបរិភោគប្រគល់ជូនគ្រួសារសពព្រឹន្ទបាលឯក សួន រ៉ោន ដែលបានពលី ដើម្បីការពារជាតិ មាតុភូមិ និងទឹកដី ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ព កម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតនៅភូមិតេជោមរតក ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សប្បុរសជនជនរួមជាតិចូលរួមបុណ្យសពរួមមាន៖
១៖ ក្រុមការងារ សេងហុកហេង ១លានរៀល
២៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ១លានរៀល
៣៖ ឯកឧត្តម សោម យិន និងលោកជំទាវ ១.២០០.០០០រៀល
៤៖ លោកស្រី វ៉ាន់ ចិន្តា ១០ម៉ឺនរៀល
៥៖ លោកស្រី ស៊ីវ ម៉ី ១០ម៉ឺនរៀល
៦៖ លោក លី ឆយ និងលោកស្រី ភួង រក្សា ៤០ម៉ឺនរៀល
៧៖ លោកស្រី ស៊ុន វឌ្ឍនា ១០ម៉ឺនរៀល
៨៖ លោកស្រី សុខ ជាវណ្ឌី ១០ម៉ឺនរៀល
៩៖ លោក សំសៀង រតបុត្ត ១០ម៉ឺនរៀល
១០៖ លោកស្រី ហេង ណារី និងស្វាមី ១០ម៉ឺនរៀល
១១៖ អ្នកស្រី កុច សុខា ១០ម៉ឺនរៀល
១២៖ ឧកញ៉ា តាន សែឆាយ ២លានរៀល
១៣៖ លោក ហ៊ ហាប់ និងភរិយា ១០ម៉ឺនរៀល
១៤៖ លោកស្រី ស្រ៊ុន ម៉ាលី និងស្វាមី ១០ម៉ឺនរៀល
១៥៖ លោកស្រី គង់ លីណា ១០ម៉ឺនរៀល
នាឱកាសនោះដែរ ក្រុមការងារ សេងហុកហេង និងសប្បុរសជន ក៏៏បាននាំយកគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភទៅកងពលតូចលេខ ៩ នៅមុំបីរួមមាន៖ អង្ករ ១០បាវ ទឹកត្រី ១០កេស និងទឹកស៊ីអ៊ីវ ១០កេស។
ក្រុមការងារ សេងហុកហេង និងជនរួមជាតិ បានចូលរួម រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតរកគ្មានជាមួយក្រុមគ្រួសារនៃសពព្រឹន្ទបាលឯក សួន រ៉ោន និងសូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ ទៅចាប់កំណើតក្នុងឋានសួគ៌សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕