(ដុងថាប់)៖ លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូខេត្ត នាំយកសិស្សនិស្សិតកម្ពុជា ចំនួន៤នាក់ មកពីខេត្តពោធិ៍សាត់ ឱ្យមកសិក្សាជំនាញអាហារូបករណ៍ ជំនាញមួយ ក្នុងចំណោម១៦ជំនាញ សម្រាប់ឆ្នាំសិក្សា២០២៥ នៅក្នុងមហាវិទ្យាល័យសហគមន៍ខេត្តដុងថាប់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ពិធីទទួលស្វាគមន៍គណៈប្រតិភូខេត្តពោធិ៍សាត់ និងសិស្សនិស្សិតកម្ពុជា ត្រូវបានធ្វើឡើង នៅសាលប្រជុំមហាវិទ្យាល័យសហគមន៍ ស្ថិតក្នុងក្រុងកៅឡាញ់ ខេត្តដុងថាប់ សាធារណៈរដ្ឋសង្គមនិយមវៀតណាម ដោយបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកបណ្ឌិត Pham Quang Huy នាយកប្រតិបត្តិមហាវិទ្យាល័យសហគមន៍ខេត្តដុងថាប់។

លោកបណ្ឌិត Pham Quang Huy នាយកប្រតិបត្តិមហាវិទ្យាល័យសហគមន៍ខេត្តដុងថាប់ បានថ្លែងស្វាគមន៍ គណៈប្រតិភូខេត្តពោធិ៍សាត់ និងសិស្សនិស្សិតជាទីស្រឡាញ់ពីខេត្តពោធិ៍សាត់ ដែលបានធ្វើដំណើរដ៏វែងឆ្ងាយ ដើម្បីអញ្ជើញមកចូលរួមជាមួយយើងខ្ញុំនៅថ្ងៃនេះ។

លោកបន្តថា ចាប់តាំងពីឆ្នាំ២០២១ រដ្ឋបាលខេត្តដុងថាប់ បានផ្តល់អាហារូបករណ៍សម្រាប់សិស្សខេត្តព្រៃវែង ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ដើម្បីមកសិក្សានៅមហាវិទ្យាល័យសហគមន៍ខេត្តដុងថាប់ ដែលមានកញ្ចប់ថវិកាចំណាយ ប្រហែល១២៩លានដុង សម្រាប់រយៈពេលសិក្សា៤ឆ្នាំ រួមមាន៖ ថ្លៃសិក្សា ថ្លៃចំណាយប្រចាំខែ ថ្លៃស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន ថ្លៃធានារ៉ាប់រងសុខភាព ថ្លៃធ្វើVisa។ សម្រាប់ឆ្នាំ២០២៥នេះ មហាវិទ្យាល័យសហគមន៍ខេត្តដុងថាប់ បានទទួលសិស្សនិស្សិតមកពីខេត្តពោធិ៍សាត់ ចំនួន៤នាក់។

លោកនាយកប្រតិបត្តិ បានឱ្យដឹងថា សាលារបស់លោកបានបង្កើតឡើងនៅឆ្នាំ២០០០ មានអាយុកាលជាង២៥ឆ្នាំ មានផ្ទៃដីសរុប៧ហិកតា មាន២សាខា នៅក្រុងកៅឡាញ់ និងក្រុងផ្សារដែក, មានគ្រូបង្រៀនជាង២០០នាក់ និងមានសិស្សនិស្សិតប្រមាណ៣,៥០០នាក់។ ជារៀងរាល់ឆ្នាំ សាលាបានទទួលការបណ្តុះបណ្តាលសិស្សនិស្សិតប្រមាណ១៨០០នាក់ មាន៥ដេប៉ាតឺម៉ង់ បណ្តុះបណ្តាល១៦ជំនាញ ថ្នាក់បរិញ្ញាបត្ររង និង១៨ជំនាញ ថ្នាក់បរិញ្ញាបត្របឋម។ និស្សិតខេត្តពោធិ៍សាត់ អាចជ្រើសរើសសិក្សាជំនាញណាមួយ ក្នុងចំណោម១៦ជំនាញ បរិញ្ញាបត្ររង។

លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងក្នុងនាមមន្ទីរអប់រំយុវជន និងកីឡា អាណាព្យាបាលសិស្សនិស្សិត ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ លោកពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ដែលរួមដំណើរជូននិស្សិតអាហារូបករណ៍ មកសិក្សាថ្នាក់បរិញ្ញាបត្ររង រយៈ៤ឆ្នាំពេញនៅសកលវិទ្យាល័យសហគមន៍ខេត្តដុងថាប់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

សកម្មភាពទាំងនេះ សបញ្ជាក់ឱ្យឃើញថា ប្រជាជនវៀតណាម បានចូលរួមយ៉ាងសកម្ម ផលិតធនធានមនុស្សនៅកម្ពុជា ដើម្បីជំរុញឱ្យកាន់តែមានប្រសិទ្ធភាព នៃការសម្រេចបានយុទ្ធសាស្ត្របញ្ជកោណ ដំណាក់កាលទី១ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាគ្រឹះសំខាន់ និងសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោកសូមគោរពជូនពរ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃ សកលវិទ្យាល័យទាំងមូល ទទួលបានសុខភាពល្អ សេរីមង្គលប្រសើរ ប្រាជ្ញាឈ្លាសវៃ សម្រេចបានជោគជ័យថ្មីៗទៀត ដែលបក្ស និងរដ្ឋប្រគល់ជូន ពិសេសដើម្បីរិតចំណងសាមគ្គីភាព មិត្តភាព នៃប្រជាជនក្នុងខេត្តយើងទាំងពីរ និងទូទាំងប្រទេស ឱ្យស្ថិតស្ថេរជាអមតៈ៕