(តូក្យូ, ជប៉ុន)៖ នៅល្ងាចថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ លោក ISHIBA Shigeru នាយករដ្ឋមន្រ្តីជប៉ុន បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
បន្ទាប់ពីការទទួលបដិសណ្ឋារកិច្ចជាផ្លូវការហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រីជប៉ុន បានដឹកនាំមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរជួបប្រជុំទ្វេភាគីផងដែរ៕