(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អមដំណើរដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន ពីថ្ងៃទី២៨ ដល់ ៣១ ខែឧសភា ឆ្នាំ២០២៥។
នៅក្នុងជំនួបកំពូលទ្វេភាគី នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត និងលោក អ៊ុំស៊ីបាក់ ស៊ីហ្គេរឺ នាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់អំពីសារៈ សំខាន់នៃការពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងប្រទេសទាំងពីរ រួមមានសហបង្កើតគុណតម្លៃសេដ្ឋកិច្ច និងសង្គម និងកិច្ចសហប្រតិបត្តិការសន្តិសុខផ្អែកលើទំនុកចិត្ត និង មិត្តភាពដែលប្រទេសទាំងពីរបានកសាងជាច្រើនឆ្នាំកន្លងមក។ ភាគីទាំងពីរក៏បានឯកភាពធ្វើការជាមួយគ្នា បន្ថែមទៀតដើម្បីរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើនីតិរដ្ឋ ក៏ដូចជាប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី។
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍រួមរបស់កម្ពុជា និងជប៉ុន ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖