(ភ្នំពេញ)៖ នៅក្នុងជំនួបកំពូលទ្វេភាគីនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អីុស៊ីបាក់ ស៊ីហ្គេរឺ នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសដាក់ចេញនូវ «កញ្ចប់សហបង្កើតសេដ្ឋកិច្ចជប៉ុន-កម្ពុជា» និងបានឯកភាពគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត ដូចជាការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈការចូលរួមចំណែករបស់ជប៉ុន ចំពោះអង្គការសម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ការគាំទ្រក្រុមហ៊ុនជប៉ុន ការបង្កើតគម្រោងភាពជាដៃគូរដ្ឋ-ឯកជន និងការគាំទ្រការធ្វើឱ្យ រីកចម្រើនបណ្តាញទូរគមនាគមន៍ ដើម្បីពង្រឹងឧស្សាហកម្ម និងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់។
នាយករដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់ថា ការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ រួមចំណែកដល់ការតភ្ជាប់ ក្នុងតំបន់ និងជំរុញពាណិជ្ជកម្ម ព្រមទាំងបានបញ្ជាក់សាជាថ្មីក្នុងការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីរក្សា និង អភិវឌ្ឍកំពង់ផែនេះទៅជាកំពង់ផែស្នូល និងមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់។
ខាងក្រោមនេះ កញ្ចប់សហបង្កើតសេដ្ឋកិច្ចចំនួន៩ ដែលប្រទេសទាំងពីរបានដាក់ចេញ៖