(តូក្យូ, ជប៉ុន)៖ នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូអញ្ជើញនិវត្តន៍មកកម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសជប៉ុន ប្រកបដោយភាពមមាញឹក
ជាមួយផ្លែផ្កាជាឧត្តមប្រយោជន៍ខ្ពស់សម្រាប់ជាតិ និងប្រជាជន។
សម្តេចមហាបវរធិបតី បានអញ្ជើញចាកចេញពីកម្ពុជាកាលពីថ្ងៃទី២៥ ខែឧសភា ដោយផ្តើមដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
នៅថ្ងៃទី២៨ ខែឧសភា ក្រោយបញ្ចប់ការងារនៅប្រទេសម៉ាឡេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បន្តដឹកនាំគណៈប្រតិភូហោះទៅប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតរបស់អាស៊ីក្នុងពេលដែលពិភពលោកប្រឈមបញ្ហាច្របូកច្របល់»៕