(ភ្នំពេញ)៖ លោក ស សំណាង ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឲ្យបុរស២នាក់ ពាក់ព័ន្ធករណីហិង្សានៅកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ នៅក្រៅឃុំបណ្ដោះអាសន្ត ប៉ុន្តែដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។
ការដោះលែងនេះ ក៏ដោយសារតែភាគីសងខាងបានសម្រុះសម្រួលគ្នារួចរាល់ និងភាគីដើមបណ្ដឹងយល់ព្រមដកពាក្យប្ដឹង។ នេះបើតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញននិងលិខិតដកពាក្យបណ្ដឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ ។
សូមជម្រាបថា ករណីហិង្សាទៅវិញទៅមកនៅកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានកើតឡើងនាយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៥កន្លងទៅ ដោយសារតែទំនាស់ប៉ះទង្គិចពាក្យសំដីគ្នាបន្តិចបន្តួចទៅវិញទៅមក ទើបឈានដល់ការវាយគ្នាគ្នាបែបនេះ៕